ព័ត៌មានជាតិ

រថយន្តក្រុង ក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ដឹកអ្នកដំណើរ បុកបុរសម្នាក់ ស្លាប់យ៉ាងរន្ធត់

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រថយន្តក្រុងបុកអ្នកថ្មើរជើងម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម។

កើតហេតុនៅវេលាម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៨ នៅភ្នំ៩៣ ចន្លោះបង្គោលគីឡូម៉ែត្រ២០៤-២០៥ ចំណុចភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រថយន្តក្រុងបង្ក ក្រុមហ៊ុន វីរ:ប៊ុនថាំ អេចប្រេស ដឹកអ្នកដំណើរ ពាក់ស្លាកលេខ ភ្នំពេញ3A.5017 បើកបរធ្វើដំណើរពីភ្នំពេញទៅក្រុងព្រះសីហនុ លុះមកដល់ចំណុចកើតហេតុ បានបុកអ្នកថ្មើជើងម្នាក់ឈ្មោះ ហង្ស សារឿន ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្ដាលឲ្យជនរងគ្រោះស្លាប់នៅនឹងកន្លែង។

ក្រោយកើតហេតុ អ្នកបើកបររថយន្តគេចខ្លួនបាត់ ហើយករណីនេះសមត្ថកិច្ចកំពុងបន្តនិតិវិធី៕

មតិយោបល់