Post News Media ព័ត៌មានជាតិ ខូចចិត្តរឿងស្...

ខូចចិត្តរឿងស្នេហ៍ ចងកផ្តាច់ជីវិត!..

បាត់ដំបង: លោកអធិការរងស្រុកសំពៅលូន ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់ Post News ថា មានករណីបុរសម្នាក់ធ្វើអត្តឃាតចងក សម្លាប់ខ្លួន។
កើតហេតុនៅវេលាម៉ោង៧និង២០នាទី ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៨ នៅត្រង់ចំណុចក្រុមទី២ ភូមិវាលវង់ ឃំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ជនរងគ្រោះឈ្មោះ មាស សាមុត ហៅតួ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅចំណុចកើតហេតុ ដោយយកខ្សែរកាវ ពណ៌ក្រហម ចងជាប់ដើមស្តៅកម្ពស់ពីដី១,៥៥ម៉ែត្រក្នុងដីចំការរបស់ឈ្មោះ ប៊ុត វណ្ណា ភេទប្រុស អាយុ៤២ឆ្នាំ ត្រង់ចំណុចកើតហេតុខាងលើ។

ក្រោយពីទទួលព័ត៌មាន កម្លាំងជំនាញផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ បានចុះទៅធ្វើការត្រួតពិនិត្យលើ យើងសន្និដ្ឋានបានថា សាកសពពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនពិតប្រាកដមែន។

ក្រោយពិនិត្យរួចសមត្ថកិច្ចយើង បានធ្វើការប្រគល់សាកសពឲ្យទៅអាណាព្យាបាលជាឪពុក ធ្វើបុណ្យតាមប្រពៃណីខ្មែរ។
មូលហេតុ ខូចចិត្តបញ្ហារឿងស្នេហ៍៕

Loading...