Post News Media ព័ត៌មានជាតិ រថយន្តក្រុមហ៊...

រថយន្តក្រុមហ៊ុន ហង្សមាស បើកជែងរ៉ឺម៉កដឹកភ្ញៀវ ក្រឡាប់ផ្ងារជើង

សៀមរាប: នៅរសៀលថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវក្រវ៉ាត់ក្រុងសៀមរាប ក្នុងភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប រវាងរថយន្តធំដែលមានបិទស្លាកហង្សមាស បើកជែងជាមួយរ៉ឺម៉កកំពុងដឹកភ្ញៀវទេសចរណ៍ រេចង្កូតបណ្តាលឲ្យក្រឡាប់ ទាំងរថយន្តនិងរ៉ឺម៉ក បណ្តាលឲ្យតៃកុងឡានរងរបួសធ្ងន់ អ្នករួមដំណើរ៣នាក់ ទៀតរងរបួសស្រាល អ្នកបើករ៉ឺម៉កម្នាក់ និងភ្ញៀវបរទេស២នាក់រងរបួសស្រាល ត្រូវបានមន្ត្រីនគរបាលទាក់ទងហៅរថយន្តសង្គ្រោះនាំជនរងគ្រោះទាំងអស់ទៅធ្វើការសង្គ្រោះ៕

Loading...