ព័ត៌មានជាតិ

អាណិតក្មេងណាស់! រថយន្តម៉ាស្តាបើកលឿន បុកក្មេងឆ្លងផ្លូវ ដាច់ជើងម្ខាង!

ព្រៃវែង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាស្តា បុកក្មេងម្នាក់ របួសធ្ងន់ដាច់ជើង។
កើតហេតុនៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៨ នៅចន្លោះគីឡូម៉ែត្តលេខ123,124 ស្ថិតក្នុងភូមិកន្លែងជ្រៅ ឃុំក្របៅ ខេត្តព្រៃវែង។
រថយន្តម៉ាក ម៉ាស្តា ពណ៌ស មិនចាំស្លាកលេខ បើកពីលិចទៅកើត បានបុកក្មេងឈ្មោះ វ៉ន ជុំ ភេទប្រុស អាយុ៦ឆ្នាំ នៅភូមិត្បូងវត្ត ឃុំក្របៅ នៅពេលក្មេងនេះរត់ឆ្លងផ្លូវពីជើងទៅត្បូង បណ្តាលឲ្យដាច់ជើងស្តាំនៅនឹងកន្លែងកើតហេតុ រីឯរថយន្តបើកបររត់គេចខ្លួនបាត់។
ចំណែកជនរងគ្រោះត្រូវបានយកមកសង្គ្រោះបណ្តោះអាសន្ននៅមណ្ឌលសុខភាពឃុំក្រៅ៕

មតិយោបល់