Post News Media ព័ត៌មានជាតិ ឧក្រិដ្ឋជនថៃច...

ឧក្រិដ្ឋជនថៃច្រើននាក់ សម្ងំលាក់ខ្លួនក្នុងផ្ទះវីឡា២កន្លែង ត្រូវបានកម្លាំងអាវុធហត្ថឡោមព័ទ្ធ ផ្អើលប្រជាពលរដ្ឋនៅខណ្ឌសែនសុខ

ភ្នំពេញ: ​ កងកម្លាំងអន្តរាគមន៍របស់អាវុធហត្ថ រាជធានីភ្នំពេញ បានធ្វើការឡោមព័ទ្ធផ្ទះវីឡាពីរកន្លែង ផ្សេងគ្ន ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដើម្បីស្វែងរកចាប់មុខសញ្ញាបទល្មើស ប្រពឹត្តិនៅប្រទេសថៃ រួចហើយមកលាក់ខ្លួននៅក្នុង ទឹកដីកម្ពុជា ។ ករណីនេះ មិនទាន់ត្រូវបានគេទម្លាយឲ្យដឹងរឿងរ៉ាវពិតប្រាកដយ៉ាងណានៅឡើយទេ ប៉ុន្តែតាមសមត្ថកិច្ចដែល ស្និទ្ធនឹងអ្នកកាសែត បានធ្លោយឱ្យដឹងថា គឺជាករណីក្រុមចោរចាប់ជំរិត ឬ ក៏ប្លន់ដ៏ធំមួយ ប្រព្រឹត្តិនៅប្រទេសថៃ ហើយមកសម្ងំលាក់ខ្លួនក្នុងប្រទេសកម្ពុជា។

តាមសមត្ថកិច្ចបានឱ្យដឹងថា ក្រុមឧក្រិដ្ឋជនទាំងនេះ ត្រូវបានមន្ត្រីសមត្ថកិច្ចថៃ ស្នើមកកាន់សមត្ថកិច្ចកម្ពុជា ឱ្យជួយស្វែងរកពួកគេ ដែលរត់ឆ្លងដែនកមសំងំរស់នៅក្នុងប្រទេសកម្ពុជា ហើយពេលនេះកម្លាំងអន្តរាគមន៍អាវុធហត្ថ រាជធានីភ្នំពេញ ក៏បានស្រាវជ្រាវស្វែងរកក្រុមឧក្រិដ្ឋជនជាច្រើនថ្ងៃហើយទម្រាំបានឃើញពួកនេះ។ទីតាំងដែលកម្លាំងអាវុធហត្ថរាជធានីភ្នំពេញឡោមព័ទ្ធមាន ៖ ទីតាំងទី១ ស្ថិតនៅខាងក្រោយវត្តសំរោងអណ្តែត ,និងទី២ នៅជិតផ្សារក្រមួន ក្នុងសង្កាត់ភ្នំពេញថ្មី សង្កាត់សែនសុខ រាជធានីភ្នំពេញ។ អ្នកឃ្លាំមើលហេតុការណ៍នេះ បានឃើញកម្លាំងអាវុធហត្ថ នាំយកស្ត្រីម្នាក់ចេញពីទីតាំងឡោមព័្ធនោះហើយ និងថា នៅមានមនុស្សច្រើននាក់ទៀត ដែលត្រូវនាំខ្លួនជាបន្តបន្ទាប់ មិនអាចឱ្យរំលងថ្ងៃនេះឡើយ៕

Loading...