ព័ត៌មានជាតិ

ម៉ូតូបុកជាមួយម៉ូតូ បញ្ច្រាសទិសគ្នា ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

កណ្តាល: មនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ខណ:ដែលបើកម៉ូតូ ក្នុងស្ថានភាពបញ្ច្រាសទិសគ្នា។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃព្រហស្បតិ៍ ០១កើត ខែផល្គុន ឆ្នាំរកា ពស២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង១០-៤៥នាទី លើកំណាត់ ផ្លូវ៣៨៣ ចំណុចភូមិតាគាត់កើត ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

នគរបាលចរាចរណ៍ស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា បង្កឡើងដោយម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1V-0261 បើកបរដោយឈ្មោះភឿន វុទ្ធី ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅសព្វថ្ងៃភូមិជ័យធំ ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មុខរបរ កសិករ ជាកម្មសិទ្ធិរបស់ឈ្មោះ ភឿន វុទ្ធី បើកបរទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើម៉ូតូបានបុកជាមួយម៉ូតូម៉ាកហុងដាធន់ សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ1DB-7650 បើកបរដោយឈ្មោះ ឌឹម រដ្ឋា ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិសំពោង ឃុំមេសប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។

ករណីនេះបណ្ដាលឲ្យរងគ្រោះ២នាក់ប្រុសក្នុងនោះស្លាប់ម្នាក់ឈ្មោះ.ភឿន. វុទ្ធី(នៅកន្លែងកើតហេតុ)និងរងរបួសម្នាក់ធ្ងន់(បញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ) និងខូចខាតសម្ភារ:ម៉ូតូ២គ្រឿង។ ចំណែកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់