Post News Media ព័ត៌មានជាតិ សូមបើកបរមានកា...

សូមបើកបរមានការប្រុងប្រយ័ត្នទាំងអស់គ្នា! ស្ត្រីជិះម៉ូតូបុករថយន្ត ដួលបោកក្បាលស្លាប់មួយរំពេច..

​កំពង់ស្ពឺ: នៅថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំរការ នព្វស័ក ព.ស២៥៦១ ត្រូវថ្ងៃ​១៦ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង៧និង៤៨នាទីព្រឹក មានករណីគ្រាះថ្នាក់ចរាចរណ៍ នៅលើផ្លូវជាតិលេខ ៤៤ ចន្លោះ គីឡូម៉ែត្រ ៨៧-៨៨ ស្ថិតក្នុងភូមិថ្នល់បំបែក ឃុំអមលាំង ស្រុកថ្ពង រវាងរថយន្ត និងម៉ូតូបើកបញ្រ្ចាសទិស។

ម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៧ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ល៉ឹម រ៉ុម ភេទស្រី អាយុ៤៦ឆ្នាំ នៅភូមិដូនប៉ែន ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បើកពីលិចទៅកើត ពេលមកដល់កន្លែងកើតហេតុខាលើ បានបុករថយន្ត១គ្រឿងម៉ាកសាំយ៉ុង ពណ៌លឿង អ្នកបើកបរមិនស្គាល់ឈ្មោះ បណ្តាលឲ្យអ្នកបើកម៉ូតូ ដួលស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ ចំណែករថយន្តបើករត់គេចខ្លួនបាត់។

ករណីនេះ កម្លាំងជំនាញកំពុងស្រាវជ្រាវរករថយន្តបង្ក ចំណែកសពកំពុងទំនាក់ទំនងក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យនៅឯស្រុកកំណើត៕

Loading...