Post News Media ព័ត៌មានជាតិ ផឹកស្រវឹង! ទា...

ផឹកស្រវឹង! ទាញគ្រាប់បែកស្មានតែផាវ គប់មុខផ្ទះ ផ្ទុះផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ច

កំពង់ធំ: សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសម្នាក់ផឹកស្រវឹង យកគ្រាប់បែកគប់នៅមុខផ្ទះ ផ្ទុះផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ចទាំងព្រឹក។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៨ នៅភូមិក្រែកចាស់ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។

ជនបង្កមានឈ្មោះ ហ៊ុល.ដូង ភេទប្រុស អាយុ ៥០ឆ្នាំ មានទីលំនៅកន្លែងកើត។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យដាក់ច្រវ៉ាក់ កសាងសំណុំរឿងតាមនិតិវិធីច្បាប់៕

Loading...