ព័ត៌មានជាតិ

រថយន្តហ្វតដាច់ខ្សែសណ្ដោង ទៅបុកម៉ូតូកង់បី និងរថយន្ត ស្លាប់ និងរបួស៣នាក់

រតនគិរី: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តបុកម៉ូតូកង់បី និងរថយន្ត បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសពីរនាក់ កាលពីវេលាម៉ោង៧ និង១៥ យប់នាទីថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៨ ត្រង់ចំណុចមុខយានដ្ឋានម៉េទ្រី ស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី លើផ្លូវជាតិលេខ៧៨។

អ្នកបើកបរម៉ូត៉កង់បី មានឈ្មោះ ស ប៊ុនថាណាង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូ ដោយម៉ូតូពណ៌សគ្មានស្លាកលេខ រស់នៅភូមិជ័យជំន: សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី (របួសស្រាល) និងអ្នករួមមដំណើរពីរនាក់ទៀត ទី១. ឈ្មោះ ឡាបេស្រីតូច ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខែ្មរ មុខមេផ្ទះ (ស្លាប់នៅមន្ទីរពេទ្យប្រទេសវៀតណាម) និងម្នាក់ទៀតឈ្មោះ សំ រឹទ្ធហុយ ភេទស្រី អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ រស់ភូមិឃុំជាមួយអ្នកបើកបរម៉ូតូកង់បី (របួសស្រាល)។

ចំណែកម្ចាស់រថយនបង្ក មានឈ្មោះ ឃុន នាង ភេទប្រុសអាយុ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសេសាន្ត ឃុំសេសាន្ត ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង មុខរបរបើកបរ (គ្មានរបួសនោះ) ក្រោយកើតហេតុរត់គេចខ្លួនបាត់ ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ រីឯម្ចាស់រថយន្តរងគ្រោះ ឈ្មោះ ហៃវាសនា ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី (គ្មានរបួស) បច្ចុប្បន្នអ្នករងរបួសបងប្អូនបញ្ជូនទៅមន្ទីរពេទ្យខេត្ត។

តាមសមត្ថកិច្ច បានឲ្យដឹងថា មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់នេះ គឺមកពីរថយន្តហ្វតសណ្តោងគ្នា ខ្វះការប្រុងប្រយ័ត្ន ទើបដាច់ខ្សែទៅបុកម៉ូតូកង់បី និងរថយន្តដែលកំពុងធ្វើដំណើរ។

បច្ចុប្បន្នកម្លាំងជំនាញ បានធ្វើកំណត់ហេតុ រួចប្រគល់សាកសពឲ្យបងប្អូនយកធ្វើបុណ្យតាមប្រពៃណី
ចំណែកម៉ូតូកង់បី និងរថយន្ត ត្រូវបានយកមករក្សាទុកនៅការិយាល័យចរាចរណ៍ស្នងការ ដើម្បីរងចាំការដោះស្រាយតាមផ្លូវច្បាប់បន្ត៕

មតិយោបល់