ព័ត៌មានជាតិ

សង្ស័យបើកលឿន បុរសម្នាក់ជិះម៉ូតូទៅបុកជ្រុងជញ្ជាំងផ្ទះថ្ម ស្លាប់ក្រោយបញ្ជូនដល់ពេទ្យ

កំពង់ឆ្នាំង: ករណីគ្រោះថ្នាក់ចរាចរណ៍កាមួយ ម៉ូតូ១គ្រឿង បានជិះទៅបុកជ្រុងជញ្ជាំងផ្ទះថ្ម បង្កដោយខ្លួនឯង បើកបរក្នុងទិសដៅពីលិចទៅកើត កាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៨ លើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចផ្លូវបំបែកជា៥ ខាងក្រោយអតីតស្នងការដ្ឋាននគរបាលចាស់ ស្ថិតក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះ ឈ្មោះធូ ធារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិ កំពុងអូសសង្កាត់ផ្សារឆ្នាំង ជិះម៉ូតូម៉ាកវ៉េវ ពណ៌កាប់ស្តាំង ពាក់ស្លាកលេខតាកែវ 1E-6144 ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ជ​នរងគ្រោះ បានបើកបរពីចំណុចផ្លូវខាងក្រោយអតីតស្នងការដ្ឋានចាស់ លុះដល់ចំណុច
ផ្លូវបត់កោងទៅទិសកើត (ផ្លូវទៅភូមិត្រពាំងបី) ក៏ជ្រុលចង្កូតទៅបុកជ្រុងជញ្ជាំងផ្ទះថ្ម (ខាងឆ្វេងដៃ) បណ្ដាលឲ្យរងរបួសធ្ងន់ ដោយស្លាប់ក្រោយពេលសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យខេត្ត៕

មតិយោបល់