ព័ត៌មានជាតិ

ជនជាតិចិនម្នាក់ បើករថយន្តបុកបង្គោលភ្លើង រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: បុរសម្នាក់ជាជនជាតិចិន បានបើករថយន្តបុកបង្គោលភ្លើង បណ្តាលឲ្យរងការខូចខាតបង្គោលភ្លើងមួយដើម រីឯរថយន្តវិញរងការខូចខាតផ្នែកខាងស្តាំ។

ហេតុការណ៌នេះ កើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី ១៦ ខែកុម្ភ: ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ បឹងកេងកងទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ទល់មុខ គ្រឹសស្ថានមីក្រូហិរញ្ញវត្ថុ បី អេន ខេស៊ី ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់ បើករថយន្តម៉ាកហ្វុកហ្វីហ្គេន ពណ៌ខ្មៅ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AG-5188 ក្នុងទិសដៅពីជើងមកត្បូង លុះមកដល់ចំណុចកើតហេតុ ក៏រ៉េចង្កូតទៅបុកបង្គោលភ្លើង បណ្តាលឲ្យរងការខូចខាតបង្គោលចំនួនមួយដើម រីឯរថយន្តវិញរងការខូចខាតផ្នែកខាងស្តាំ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ។

ក្រោយពេលកើតហេតុ សម្ថកិច្ចជំនាញបានចុះមកដល់ និងធ្វើការវាស់វែង រួចយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៏ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ពេលក្រោយ៕

មតិយោបល់