ព័ត៌មានជាតិ

បើករ៉ឺម៉កម៉ូតូ មិនប្រយ័ត្នជ្រុលចង្កូចទៅបុកស្លាកប៉ាន់ណូយានដ្ឋាន ប៉េកាំងនៅបូរីសូនី ស្លាប់នៅនិងកន្លែង

ភ្នំពេញ: បុរសម្នាក់បើករ៉ឺម៉កម៉ូតូ ចេញពីផ្ទះបងប្អូនត្រលប់មកផ្ទះវិញ ក៏ជ្រុលចង្កូតទៅបុកស្លាកប៉ាន់ណូយានដ្ឋាន ប៉េកាំង បូរីសូនី បណ្តាលឲ្យស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៥០នាទី យប់ថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០១៨ ស្ថិតនៅចំណុចយានដ្ឋានប៉េកាំងបូរី សូនី តាមផ្លូវបេតុង LUM ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមសមត្តកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្នោះ ហ៊ីម ប៉ុនលឿន ភេទប្រុស អាយុ២៣ ស្នាក់នៅក្បែ កន្លែងកើតហេតុខាងលើ មានស្រុកកំណើត ភូមិបាស្រែ ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។

តាមប្រភពព័ត៌មានពីសាច់ញាត្តិជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនកើតហេតុជនរងគ្រោះ បានបើករ៉ឺម៉កម៉ូតូមួយគ្រឿង ទើបនិងចេញពីលេងផ្ទះបងប្អូន នៅម្តុំផ្សារទួលពង្រ រួចបានបើកត្រឡប់មកផ្ទះវិញ ក្នុងទិសដៅពីលិចមកកើត លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅខាងឆ្វេងដៃក៍ជ្រុលទៅបុកស្លាកយានដ្ឋានប៉េកាំង ដាក់នៅខាងមុខបណ្តាលឲ្យជនរងគ្រោះ បោកក្បាលខាងឆ្វេងត្រូវចំកែង ស្លាកបាន់ណូខាងក្រោមពេញទំហឹង ក៏ស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយភ្លាមៗនោះសាច់ញាត្តិជ នរងគ្រោះ បានចុះមកដល់បានយករ៉ឺម៉កម៉ូតូ ទៅផ្ទះបាត់បន្សល់ទុកតែជនរងគ្រោះ នៅនឹងកន្លែងកើតហតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើកោល្យវិច័យទៅលើសពជនរងគ្រោះ រួចក៏ប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យ នៅឯស្រុកកំណើតតាមប្រពៃណី៕

មតិយោបល់