ព័ត៌មានជាតិ

ស្រីស្រស់វ័យក្មេង បើករថយន្តបាឡែន បុកកាមរីគូទស្វិត ត្រង់ចំណុចផ្លូវបែកជា៤ រងការខូចខាតទាំងសងខាង

ភ្នំពេញ: នារីវ័យក្មេងស្រស់សោភាម្នាក់ បានបើករថយន្ត១គ្រឿងយ៉ាងលឿន មកដល់ចំណុចផ្លូវបែកជា ៤ មិនបង្អង់ល្បឿនក៏ជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងទៀត ជិះលក្ខណគ្រួសារបណ្តាលឲ្យរងកាខូចខាតទាំសងខាង សំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ។

ហេតុកាតណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវលេខ៣១០ កែងនិងផ្លូវលេខ១១៣ ក្នុងសង្កាត់បឹងកែងកង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញនារីវ័យក្មេងម្នាក់ បានបើកថយន្តមួយគ្រឿង ម៉ាកបាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AI-9594 បើកបរតាមផ្លូវលេខ១១៣ ទិសដៅពីត្បូងទៅជើង លុះមកដល់ផ្លូវបំបែកជាបួន ត្រង់ចំណុចកើតហេតុខាងលើ ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលចង្កូតទៅបុករថយន្តម៉ាកកាមរីគូទស្វិតមួយគ្រឿង ពណ៌ទឹកប៉ិច ពាក់ស្លាកលេខ ង9349 ភព2 ជិះលក្ខណគ្រួសារតាមផ្លូវលេខ៣១០ ទិសដៅពីកើតទៅលិច ចំពីមុខផ្នែកខាងឆ្វេង បណ្ដាលឲ្យខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កខូចខាតផ្នែងខាងមុខដូចគ្នា។

ក្រោយពីកើតហេតុរួចខាងក្រុមអ្នកសាព័ត៏មាន បានចុះមកដល់និងបានផ្តិតយករូបភាព តែត្រូវនារីវ័យក្មេងខាងម្ចាស់រថយន្តបង្ក រករឿងយ៉ាងចាស់ដៃតែម្តង។

លុះបន្ទាប់មកទើបសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ក៏បានឲ្យភាគីទាំងសងខាងសម្រុះសម្រួលគ្នា ដោយខាងភាគីខាងម្ចាស់រថយន្តបង្ក សងសំណងទៅម្ចាស់រថយន្តរងគ្រោះចំនួន១៥០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់