ព័ត៌មានជាតិ

រថយន្តដឹកកុងតឺន័រពីរគ្រឿង សាកកម្លាំងគ្នា រងការខូចខាតទាំងសងខាង

ព្រះសីហនុ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តដឹកកុងតឺន័រពីរគ្រឿងបុកគ្នា ក្នុងទិសដៅបញ្រ្ចាសគ្នា បង្កឲ្យរងការខូចខាតទាំងសងខាង តែពុំបណ្ដាលឲ្យមានអ្នករងរបួសនោះទេ។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីម៉ោងជិត១១ និង៥៥ នាទីយប់ថ្ងៃ ១៦ ខែកុម្ភ: ២០១៨ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៥៩ និង២៦០ ស្ថិតនៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រថយន្តទី១ ម៉ាក FUSO ដឹកកុងតឺន័រ ពាក់ស្លាកលេខ ព្រះសីហនុ ៣A-៦០៧០ មានទិស ដៅពីខេត្តព្រះសីហនុទៅភ្នំពេញ ចំណែករថយន្តទី២ ម៉ាក STERLING ក្បាលពណ៌ស ដឹកកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ៣D-០១៩១ ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ក្រោយកើតហេតុ តាកុងរថយន្តទាំង២គ្រឿង បានរត់គេចខ្លួនបាត់ស្រមោល
ចំណែករថយន្តទាំងពីរ ត្រូវបានប៉ូលិសចរាចរណ៍ ស្រុកយកទៅរក្សាទុក ដើម្បីធ្វើការដោះស្រាយពេលក្រោយ៕

មតិយោបល់