ព័ត៌មានជាតិ

គួរឲ្យសូរណាស់! បុរសវិកលចរិតម្នាក់ ត្រូវរថយន្តបុកស្លាប់ យ៉ាងអាណោចអាធ័ម

ព្រះសីហនុ: បុរសម្នាក់ដែលគេស្គាល់ថា ជាមនុស្សវិកលចរិត បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីត្រូវរថយន្ត១គ្រឿង (មិនចាំម៉ាក) បើកបុក។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ២ និង២០ នាទីទៀបភ្លឺឈានចូលថ្ងៃទី ១៧ ខែ កុម្ភ: ២០១៨នេះ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៥៧-១៥៨ ស្ថិតនៅភូមិ មនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយកើតហេតុរថយន្តបង្ក បានបើករត់គេចខ្លួនបាត់ រីឯសាកសពត្រូវបានអាជ្ញាធរ រៀបចំទុកដាក់ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់