Post News Media ព័ត៌មានជាតិ Hyundai បើកបុ...

Hyundai បើកបុកបង្កាន់ដៃស្ពាន របួសធ្ងន់ស្រាលមនុស្ស ៦ នាក់

ពោធិ៍សាត់: កាលពីវេលាម៉ោង ៥ និង១៥នាទីព្រឹកថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៨ មានករណីរថយន្ត១គ្រឿង ម៉ាក Hyundai ពណ៌ស ពាក់ស្លាកលេខកំពង់ឆ្នាំង 3A- 0894 បើកបរពីកើតទៅលិច មកដល់ចំណុចកើតហេតុ បានបុកបង្កាន់ដៃស្ពាន នៅត្រង់ចំណុចស្ពានស្រង់ធំ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ បណ្ដាលឲ្យរងរបួសមនុស្ស ៦នាក់។

ជនរងគ្រោះទី១.ប្ដី ឈ្មោះ ចំរើន ដាវី ភេទប្រុស អាយុ ៥៧ ឆ្នាំ នៅឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង (របួសស្រាល) ប្រពន្ធឈ្មោះ សោម រឿន ភេទស្រី អាយុ៥០ ឆ្នាំ (របួសធ្ងន់) រីឯកូនឈ្មោះ សួន ណាត ភេទស្រី អាយុ ១៦ ឆ្នាំ(របួសស្រាល) និងឈ្មោះ សួន រត្ន័ ភេទប្រុស អាយុ ២៥ ឆ្នាំ (របួសស្រាល)។ ចំណែកប្ដីប្រពន្ធពីរទៀត ទី១. ឈ្មោះ ចិន ម៉ៅ ភេទប្រុស អាយុ ៤៧ ឆ្នាំ (ប្ដី) នៅឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង (របួសស្រាល) និងប្រពន្ធឈ្មោះ ស៊ូ ពៅ ភេទស្រី អាយុ ៤៣ ឆ្នាំ(របួសស្រាល)៕

Loading...