Post News Media ព័ត៌មានជាតិ ម៉ូតូMD បុកអ្...

ម៉ូតូMD បុកអ្នកថ្មើរជើង ស្លាប់ និងរបួសពីរនាក់

បាត់ដំបង: លោកវរសេនីយទោ ផង់ សុភាព អធិការនគរបាលស្រុកថ្មគោល បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងថ្មើរជើង កាលពីវេលាម៉ោង ៦ ល្ងាចថ្ងៃទី១៥ ខែកុម្ភ ឆ្នាំ២០១៨
ត្រង់ចំណុចក្រុមទី២៩ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបងលើផ្លូវជាតិលេខ ៥ ។

ម៉ូតូម៉ាក MD ពណ៌ខ្មៅ គ្មានស្លាកលេខ បើកដោយឈ្មោះ ភឿន សុភ័ក្រ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល របួសធ្ងន់ (គ្មានមួកសុវត្ថិភាព) ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តបាត់ដំបង។ ចំណែកអ្នកថ្មើរជើង ឈ្មោះ ណូ រក្សា ភេទប្រុស អាយុ៩ឆ្នាំ រស់នៅភូមិឃុំបឹងព្រីងស្រុកថ្មគោល របួសធ្ងន់ ក្រោយពីបញ្ជូនទៅដល់មណ្ឌលសុខភាពឃុំ ជនរងគ្រោះបាន ស្លាប់ ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ម៉ូតូបានបើកក្នុងទិសដៅពីត្បូងទៅជើង ដោយមិនប្រកាន់ស្ដាំ នៅពេលមកដល់ចំណុចកើតហេតុ បានបុកក្មេងកំពុងរត់លេងលើផ្លូវ ដែលកំពុងស្ថាបនា ហើយករណីនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿង ចាត់តាមនីតិវិធីបន្តតាមនិតីវិធីច្បាប់៕

Loading...