Post News Media ព័ត៌មានជាតិ រថយន្តតុនត្រា...

រថយន្តតុនត្រា ពាក់ស្លាកលេខ ភ្នំពេញ 2AS-2178 ប៉ះគ្នាជាមួយម៉ូតូ ផ្ដាច់ជីវិតបុរសម្នាក់

បន្ទាយមានជ័យ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូបុកគ្នាជាមួយរថយន្ត បណ្ដាលឲ្យស្លាប់ម្នាក់ភ្លាមៗនៅនឹងកន្លែង នៅវេលាម៉ោង៥ និង២០នាទីល្ងាចថ្ងៃ១៦ ខែកុម្ភ: ឆ្នាំ២០១៨ លើផ្លូវក្រាលបេតុង ត្រង់ចំណុចខាងជើងអាគារដើមស្រល់ ប្រហែល១០ម៉ែត្រ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ប៉ ក្រុងប៉ប៉ ខេត្តបន្ទាយមានជ័យ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ម៉ូតូម៉ាកហុងដាឃ្លីច ពណ៌ក្រហម ពុំមានស្លាកលេខ បើកបរពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន បានបុករថយន្ត ម៉ាកតុនត្រា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-2178 កំពុងឈប់ចតទិញពោត នៅលើទ្រូងផ្លូវ បណ្តាលឲ្យឈ្មោះ ខុន ចាន់ឌី អាយុ៣៥ឆ្នាំ មុខរបរកម្មករ (អ្នកបើកម៉ូតូស្លាប់) ស្នាក់នៅបណ្តោះអាសន្ន ក្នុងការដ្ឋានសំណង់ក្រោយអាគារដើមស្រល់ ស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រភពដដែរបានបញ្ជាក់ថា ម៉ូតូខូចខាតធ្ងន់ រីឯរថយន្តវិញខូចស្រាល បច្ចុប្បន្នវត្ថុតាងទាំងពីរ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីដោះស្រាយបន្ត៕

Loading...