ព័ត៌មានជាតិ

សមត្ថកិច្ចមណ្ឌលគិរី ប្រទះឃើញការបូបស្ពាយរបស់ស្ត្រីចំនួន ២ មានប្រាក់មួយចំនួន!

មណ្ឌលគិរី: អធិការដ្ឋាននគរបាលស្រុកអូររាំង នៅវេលាម៉ោង ១១ នាទីព្រឹកថ្ងៃទី១៧ ខែកុម្ភ:នេះ សូមប្រកាសជូនដំណឹង នៅចំណុចផ្លូវបំបែកទៅទឹកជ្រោះឡែងឃិន ចម្ងាយប្រមាណ ៥០ ម៉ែត្រពីផ្លូវជាតិ ស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី មានភ្ញៀវទេសចរណ៏បានភ្លេចការបូបស្ពាយរបស់ស្ត្រីចំនួន ២ ដែលបានព្យួរនៅលើមែកស្រល់ ក្នុងនោះមានថវិកាមួយចំនួន ។

បច្ចុប្បន្នសមត្ថកិច្ច បានធ្វើកំណត់ហេតុ ដកហូតយកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីរងចាំម្ចាស់មកទទួលយកវិញ៕

មតិយោបល់