Post News Media ព័ត៌មានជាតិ មន្រ្ដីបរិស្ថ...

មន្រ្ដីបរិស្ថានម្នាក់ ជិះម៉ូតូសុខៗ ក៏ដួលបាត់មាត់ស្ដូក!

កោះកុង: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ កាលពីវេលាម៉ោង ២រសៀលថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៨ នៅលើផ្លូវ ៤៨ ត្រង់ចំណុច បង្គោលគីឡូម៉ែត ៥៧ និង៥៨ ស្ថិតក្នុងភូមិជីមាល ឃុំឣណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

ជនរងគ្រោះ ឈ្មោះ ខែម មន្នី ភេទប្រុស មុខរបរជាមន្រ្ដីបរិស្ថាន ស្រុកបូទុមសាគរ បានជិះម៉ូតូម៉ាក់ WAVE ក្នុងទិសដៅពីកើតទៅលិច ឆ្ពោះទៅកោះកុង លុះដល់ចំណុចកើតហេតុ ក៏បានដួលម៉ូតូដោយខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាលនៅភ្នំពេញ។

បច្ចុប្បន្នម៉ូតូជនរងគ្រោះ កម្លាំងជំនាញយកករក្សាទុកនៅប៉ុស្តិ៍នគរបាល ដើម្បីរងចាំសាច់ញាតិយកត្រលប់ទៅកាន់គេហដ្ឋានវិញ៕

Loading...