ព្រៃវែង: រថយន្តមួយគ្រឿង បើកលឿនក៏រេចង្កូតទៅបុករះម៉ូតូ មិនទាន់អស់ល្បឿនបន្តបុកចូលផ្ទះពលរដ្ឋ បណ្តាលឲ្យម្ចាស់ផ្ទះស្លាប់ម្ដាយនិងតូចរបួសធ្ងន់ ដែលគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង២ និង៤៥នាទីរសៀលថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៨ នៅផ្លូវជាតិលេខ៨ ភូមិស្វាយអាត់ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
តាមសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តមួយគ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ២R៧៩៩២ បើកដោយឈ្មោះ ទេស ចាន់ថុល ភេទប្រុសអាយុ៥៨ឆ្នាំ មានទីលំនៅភូមិម៉ាស៊ីនទឹក ឃុំមេមត់ ស្រុកមេមត់ ខេត្បូងឃ្មុំ។
អ្នករួមដំណើរដោយប្រពន្ធម្នាក់ទៀត បានបើករថយន្តក្នុងទិសដៅពីកើតទៅលិច មកដល់កន្លែងកើតហេតុ រថយន្តបានរេចង្កូតមកខាងឆ្វេងដៃ ធ្លាក់មកខាងត្បូងផ្លូវ ជ្រុលបុករះម៉ូតូមួយគ្រឿង ខណ:រថយន្តមិនទាន់អស់ល្បឿន ក៏បានបន្តទៅបុកចូលផ្ទះពលរដ្ឋបាក់ជញ្ជាំងថ្ម រួចធ្លាយទៅបុកម្ដាយកូន២នាក់ ដែលកំពុងឈរលក់ដូរក្នុងផ្ទះ បណ្ដាលឲ្យឈ្មោះ ភាន សិក ភេទស្រីអាយុ២១ឆ្នាំ ត្រូវជាម្ដាយស្លាប់ នៅកន្លែងកើតហេតុ រីឯកូនស្រី ឈ្មោះ សឿន សូ ភេទស្រីអាយុ២ឆ្នាំ រងរបួសធ្ងន់។
បច្ចុប្បន្នកុមារីរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យឃុំថ្លាវ ចំណែកតៃកុងត្រូវសមត្ថកិច្ចឃាត់ខ្លួន និងវត្ថុតាងរថយន្ត រួមទាំងម៉ូតូរងគ្រោះ យកទៅទុកនៅប៉ុស្តិ៍រដ្ឋបាលជ្រៃ ដើម្បីបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់