ព័ត៌មានជាតិ

ការពិតដឹងអស់! ក្រោយឃាត់បានជនសង្ស័យកាប់ជនជាតិចិនឲ្យរបួសធ្ងន់ នៅហាងឈ្មោះ ៨៨៨

ព្រះសីហនុ: ជនសង្ស័យដែលបានយកកាំបិតបុ័ងតោកាប់ បុរសជនជាតិចិន នៅហាងឈ្មោះ ៨៨៨ ជាប់ផ្លូវភ្លោះសណ្ឋាគារវិមានខ្សាច់ស សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីម៉ោងជាង៩ យប់ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៨ នៅពេលនេះ នគរបាលចាប់ខ្លួនបានហើយ កាលពីរសៀលថ្ងៃ១៦ ខែកុម្ភ: ឆ្នាំ២០១៨។

ជនសង្សយ័ឈ្មោះ ហន ម៉េងលាប ហៅ (ទី ) ភេទប្រុស អាយុ៣៤ មុខរបរអ្នកបកប្រែភាសារចិន ចំណែកជនរងគ្រោះ ឈ្មោះ Li JiE ភេទប្រុស ឆ្នាំកំណើត ២០-១២-១៩៩១ សញ្ជាតិចិន រងរបួសក្រោមឆ្អឹងជំនី២កន្លែង និងឆ្អឹងខ្នង១កន្លែង បច្ចុប្បន្នកំពុងព្យាបាល ក្នុងមន្ទីរពេទ្យបង្អែកចម្ការចេកក្រុងព្រះសីហនុ ។
តាមសមត្ថកិច្ច បានឲ្យដឹងថា មូលហេតុនាំឲ្យអំពើហឹង្សានេះ កើតឡើងដោយសារជនសង្ស័យខឹងជនរងគ្រោះ រុញទ្វារ បន្ទប់ទឹកក្នុងពេលដែលប្រពន្ធរបស់ជនសង្ស័យ កំពុងងូតទឹកនៅខាងក្នុងបន្ទប់ទឹក ហើយជនសង្ស័យចូលទៅឃាត់ តែជនរងគ្រោះមិនស្តាប់ ក៏បណ្តាលឲ្យកើតជាជម្លោះហិង្សា។

មកទក់ពេលនេះ ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង រួចបញ្ចូនបន្តទៅការិយាល័យជំនាញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់