ព័ត៌មានជាតិ

ខឹងម្ដាយថាឲ្យ បុរសម្នាក់ចងកសម្លាប់ខ្លួនក្នុងខ្ទមចាំចំការ

បាត់ដំបង: មានករណីបុរសម្នាក់ចងកសម្លាប់ខ្លួន នៅនិងខ្ទមចាំចម្ការ នៅវេលាម៉ោង២ ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៨
នៅចំណុចភូមិចុងសំណាយ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

តាមសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ រិ រ៉ាន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិកើហេតុ ហើយមូលហេតុនាំឲ្យបុរសខាងលើធ្វើអត្តឃាត្តបែបនេះ ព្រោះតែខឹងម្តាយស្តីប្រដៅ មិនឲ្យដើរលេងច្រើនពេក។

ក្រោយពីសមត្ថកិច្ច បានពិនិត្យធ្វើកោសល្យវិច័យរួច ក៏បានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់