ព័ត៌មានជាតិ

ករណីលិចទូកបាត់ក្មេងប្រុសម្នាក់ ពេលនេះរកឃើញសាកសពហើយ

ស្ទឹងត្រែង: លោកវរសេនីយ៍ទោ ជឹម អេន អធិការនគរបាលស្រុកសៀមប៉ាង បានប្រាប់ Post News ថា ករណីលិចទូក ដែលបណ្ដាលឲ្យបាត់ក្មេងប្រុសម្នាក់ កាលពីថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ ២០១៨ វេលាម៉ោង ៦ និង៣០ នាទីយប់ ស្ថិតនៅឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នៅពេលនេះ ត្រូវបានរកឃើញសាកសពហើយ។

បច្ចុប្បន្នសាកសព ត្រូវបានស្រង់ទ្បើង និងប្រគល់ជូនឪពុកម្ដាយ សាច់ញាតិ យកមកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់