Post News Media ព័ត៌មានជាតិ សាកសពបុរសជនជា...

សាកសពបុរសជនជាតិទំពួនម្នាក់ ត្រូវប្រទះឃើញអណ្ដែតទឹក នៅមាត់ទន្លេ

ស្ទឹងត្រែង: ករណីប្រទះឃើញសាកសពអណ្ដែតទឹក នៅចំណុច ភូមិសាស្រ្តត្រើយខាងកើតក្នុងទន្លេមុខផ្ទះលោក ស៊ឹម ដាន កាលពីវេលាម៉ោង ៨ និ៤៥ នាទីថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៨ នៅភូមិទ្បាកាយ ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។

ជនរងគ្រោះ មានឈ្មោះ ចា គា ភេទប្រុស អាយុ ២៥ ឆ្នាំ ទីកន្លែងស្នាក់នៅមិនពិតប្រាកដ មានកន្លែងកំណើតនៅឃុំស៊ើង ស្រុកបរកែវ ខេត្តរតន:គីរី ជនជាតិទំពួន។ ជនរងគ្រោះខាងលើ បានបាត់កាលពីថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៨ នៅភូមិញ៉ាងស៊ុម ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។

ក្រោយពីស៊ើបអង្កេត បានញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ឥទ្បូវសពត្រូវ ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...