Post News Media ព័ត៌មានជាតិ រថយន្តក្រុងក្...

រថយន្តក្រុងក្រុមហ៊ុនពិភពរស្មី ស្លាកលេខសៀមរាប 3A-2354 បុកម៉ូតូស្លាប់ និងរបួស ៣ នាក់

សៀមរាប: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តក្រុងបុកម៉ូតូ បណ្តាលឲ្យស្លាប់មនុស្ស ២នាក់ និងរបួសស្រីម្នាក់ កាលពីវេលាម៉ោង ១១ និង៣០នាទីថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៨ ខាងកើតលើផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិស្ពានត្នោត ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។

រថយន្តក្រុងក្រុមហ៊ុនពិភពរស្មី ពាក់ស្លាកលេខសៀមរាប 3A-2354 ដឹកអ្នកដំណើរមានទiសដៅពីភ្នំពេញមកសៀមរាប ដល់ចំណុចកើតហេតុ បានបុកម៉ូតូ១គ្រឿង ខណ:តាកុងរថយន្ត ចុះរត់គេចខ្លួនបាត់។

ម៉ូតូម៉ាក ហុងដាC125 ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1R-7306 បើកបរពីលិចទៅកើត បត់ឆ្លងផ្លូវបុកជាមួយរថយន្ត បណ្តាលឲ្យឈ្មោះ ឈង់ រ៉ាដែនភេទប្រុសអាយុ ១៨ឆ្នាំ រស់នៅភូមិស្ពានត្នោត១ ឃុំស្ពានត្នោត (អ្នកបើកម៉ូតូ) និងរួមដំណើរឈ្មោះ ឈង់ អមរា ភេទស្រី អាយុ៣ឆ្នាំ នៅភូមិស្ពានត្នោត ស្លាប់នៅកន្លែងកើតហេតុ រីឯម្នាក់ទៀត ឈ្មោះ ពេទ ស្នា ភេទប្រុសអាយុ ១៨ឆ្នាំ នៅភូមិស្ពានត្នោត (របួសធ្ងន់) ត្រូវបានបញ្ជូនទៅពេទ្យ។

ក្រោយកើតហេតុកម្លាំងជំនាញ បានចុះដល់កន្លែងកើតហេតុធ្វើការវាស់វែង និងប្រគល់សាកសពឲ្យគ្រួសារធ្វើបុណ្យតាមប្រពៃណី ចំណែរថយន្ត គឺយកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕

Loading...