Post News Media ព័ត៌មានជាតិ កាណូតពីរគ្រឿង...

កាណូតពីរគ្រឿង បុកគ្នានៅបឹងទន្លេសាប របួសធ្ងន់ម្នាក់

បាត់ដំបង: កាលពីវេលា​ម៉ោង​ ៧​ និង​១៥​នាទី​ថ្ងៃ​ទី​១៦​ ខែកុម្ភ:​ ឆ្នាំ២០១៨ មានករណីកាណូត បុកនិងកាណូត បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ នៅលើផ្ទៃទឹកបឹងទន្លេសាប ក្នុងភូមិសាស្រ្ត​​ភូមិ​ព្រែក​ទាល់​ ឃុំ​កោះ​ជី​វាំង​ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ខណ:ជនរងគ្រោះ ត្រូវបានគេបញ្ជូនយកទៅសង្រ្គោះជីវិត នៅមន្ទីរពេទ្យ។

តាមសមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់នេះ កើតទ្បើងរវាងកាណូត​ស្មាច់​ (កម្លាំង​១៨​សេះ​ )​ ជាមួយនឹង​កាណូត​ម៉ា​ស្តា​ (​កម្លាំង​៣០​សេះ​ )​ បើកបរនេសាទត្រី ដែល​បង្ក​ឡើង​ដោយ​ឈ្មោះ​ សុខ​ ជុំ​ ភេទ​ ប្រុស​ អាយុ​ ១៦​ ឆ្នាំ​ មុខរបរ​ នេ​សា​ទ​ រស់នៅ​ភូមិ​ឃុំ​ខាងលើ​ (​ អ្នក​បើកកាណូត​ម៉ា​ស្តា​ )​។​
​​
ប្រភពដដែរ បានឲ្យដឹងទៀតថា នៅ​មុន​ពេល​កើតហេតុ​គឺ​ ជន​រង​គ្រោះ​ឈ្មោះ​ កុង​ ហឿ​ង​ ភេទ​ប្រុស​ អាយុ​ ៦៥​ឆ្នាំ​ មុខរបរ​ នេ​សា​ទ្រ​ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ កំពុង​បើកកាណូត​ដើម្បី​​នេ​សា​ទត្រីតែម្នាក់ឯង នៅតាំងខាងលើ​ ។​​ លុះបន្ទាប់មកក៏​ស្រាប់តែ​មាន​កាណូត​ម៉ា​ស្តា​របស់​ជន​បង្ក​ បាន​បើក​យ៉ាង​លឿន​ ហើយ​ក៏បាន​ជ្រុល​ទៅ​បុក​ពី​ចំហៀង​ទៅ​លើ​កាណូត​ជន​រង​គ្រោះ​ បណ្តាល​ឲ្យ​គ្រឡាប់​ផ្ងា​រក្រោយ ជនរងគ្រោះ​បោក​ក្បាល​ទៅ​នឹង​ដែក​កាណូត​ បែកក្បាល​ត្រូវគ្រូពេទ្យដេរ១៤ថ្នេរ​ ។ ចំណែកាណូត និងអ្នកបើកកាណូតបង្ក មិនបង្កគ្រោះថ្នាក់នោះទេ។

បច្ចុប្បន្ន​ ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​សម្រាក​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ​ ខេត្តសៀមរាប។​ រីឯ​កាណូត​ទាំង​ពីរ​គ្រឿង ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការនគរបាល​ចរាចរណ៍​ជើង​ទឹក​ ដើម្បី​រង់ចាំដោះស្រាយ​តាមផ្លូវច្បាប់នៅពេលក្រោយ​៕​

Loading...