ព័ត៌មានជាតិ

ហាយឡែនឌ័រវ៉ាគេចពីគេ ជាន់ហ្គែរបុករះចូលរបងដែកផ្ទះ ផ្ទប់កាមរីបាឡែននិងម៉ូតូចតស្ងៀម ខូចខាតយ៉ាងដំណំ

ភ្នំពេញ: ហាយលែនឌ័រជាន់ហ្គែរឡើងចំណោតជ្រុលបុកចូលរបងដែកផ្ទះប្រជាពលរដ្ឋបុកម៉ូតូនិងរថយន្តបាឡែនចតស្ងៀមខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅមុខផ្ទះលេខ០៧២A ផ្លូវ៩៣ កែងផ្លូវ៩៩ ក្រុម៣ ភូមិផ្សាតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាកហាយលែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AO 9703។
ម៉ូតូរងគ្រោះម៉ាកឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ស្លាកលេខភ្នំពេញ1CW 3053 មានម្ចាស់ឈ្មោះ ថុន ចន្ត្រា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលភូមិកើតហេតុខាងលើ។

ចំណែករថយន្តរងគ្រោះមួយគ្រឿងទៀតចតនៅស្ងៀមក្នុងរបងបរិវេណផ្ទះកើតហេតុម៉ាកកាមរី បាឡែន ពណ៌ទឹកប្រាក់ មិនទាន់មានស្លាកលេខ ព្រោះទើបតែទិញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តហាយលែនឌ័រខាងលើ បើកតាមបណ្តោយផ្លូវ៩៩ទិសដៅពីលិចទៅកើត ខណ:មកដល់ចំណុចកើហេតុបានវ៉ាឆ្វេងរថយន្តមួយគ្រឿងទៀតមិនចាំម៉ាកជាន់ហ្គែរឡើងចំណោតក៏ជ្រុលទៅបុកម៉ូតូចតស្ងៀមនៅខាងក្រៅរបងដែករួចបន្តទៅបុកចូលរបងដែកផ្ទះកើតហេតុ របើករបងដែកនិងបន្តទៅបុករថយន្តកាមរីបាឡែនដែលម្ចាស់ចតទុកមុខផ្ទះនៅក្នុងរបងដែកនោះបណ្តាលឲ្យខូចខាតផ្នែកខាងឆ្វេង រួចរថយន្តបង្ករងការខូចខាតកំណាត់មុខទៅមុខលែងរួចភ្លាមៗអ្នកបើករថយន្តបង្កបានគេចខ្លួនបាត់។

ក្រោយមកក៏មានវត្តមានភាគីដំណាងរថយន្តបង្កមកដោះស្រាយសម្របសម្រួលជាមួយខាងម្ចាស់ផ្ទះក៏ដូចជាម្ចាស់រថយន្តរងគ្រោះព្រមទាំងម្ចាស់ម៉ូតូរងគ្រោះ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុដោយភាគីខាងរថយន្តបង្កសុខចិត្តទិញរថយន្តដែលខូចខាតក្នុងដំលៃដើមនិងជួយជួសជុលរង់បងដែកដែលខូចខាតព្រមទាំងចេញថ្លៃជួសជុលម៉ូតូដែលខូចខាតឲ្យស្អាតឡើងផងដែរ៕
//youtu.be/IWfW-7rENeo

មតិយោបល់