ព័ត៌មានជាតិ

ទាស់ពាក្យសម្តី! ​យុវជនម្នាក់បើកឆាកប្រយុទ្ធ កាប់គ្រូប្រដាល់រយះក្បាល!..

ភ្នំពេញ: យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃ សៅរ៍ ៣កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងនៅថ្ងៃទី ១៧ ខែ កុម្ភ: ឆ្នាំ ២០១៨ វេលាម៉ោង២និង២០នាទី កម្លាំងល្បាតអធិការដ្ឋានបានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី ប្រើអំពើហិង្សាដោយចេតនា កាប់បណ្តាលឲ្យរបួសស្នាម នៅចំណុច មុខផ្ទះលេខ ៣បេអឺ០ ផ្លូវលេខ១០៩ ភូមិ ៥ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បង្កដោយជនសង្ស័យឈ្មោះ កែវ វិត ហៅ ស្វិត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅផ្ទះលេខ៤១អឺ៣ ផ្លូវលេខ១០៩ សង្កាត់ វាលវង់ ខណ្ឌ មករា (តេស្តទឹកនោមជនសង្ស័យមានសារធាតុញៀន)។

មូលហេតុដោយសារទំនាស់ពាក្យសម្តីគ្នា។

សម្ភារ:ដកហូត កាំបិតប៉័ងតោដងឈើ ពណ៌ស ចំនួន១ដើម។
ជនរងគ្រោះឈ្មោះ សូ ស៊ឹម ភេទ ប្រុស អាយុ ២៨ ឆ្នាំ មុខរបរ គ្រូប្រដាល់ ទីលំនៅផ្ទះលេខ ៦អឺ២ ផ្លូវ ១០៧ សង្កាត់ មនោរម្យ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ ( រងបួសចំនួន៣កាំបិតប៉័ងតោ លើគុម្ពត្រចៀកខាងស្តាំ,លើថ្ងាស់ខាងស្តាំ ,លើក្បាលផ្នែកខាងក្រោយ សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ)។
បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់