Post News Media ព័ត៌មានជាតិ ប្រុងប្រយ័ត្ន...

ប្រុងប្រយ័ត្នបងប្អូន! សមត្ថកិច្ចរកឃើញ សរសៃមីលឿង ប្រហិតសាច់គោ មឹក បង្គារ សាច់ក្រក បាញ់កាញ់ គុយទាវសរសៃធំ សង្ស័យមានហានិភ័យខ្ពស់…

​ភ្នំពេញ: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថានៅថ្ងៃ អង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែ កុម្ភ: ឆ្នាំ២០១៨ មន្ត្រីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម គណ:កម្មការ ផ្សារដើមគ ខណ្ឌទួលគោក និងផ្ទះ លក់ទំនិញមួយចំនួនតាមផ្លូវមុនីវង្សតាំងលក់កាដូរសំរាប់ថ្ងៃចូលឆ្នាំចិនខាងមុខ ក្នុងខណ្ឌចំការមន ដើម្បីត្រួតពិនិត្យទំនិញស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព ដែលជនខិលខូចមួយចំនួនលួច បញ្ចេញមកលក់ ចែកចាយ លើទីផ្សារ ជាពិសេសផ្តោតទៅលើផលិផល សណ្តែកដី ត្រី ផលិតផលពីត្រី និងខ្ទឹមស ដែលនាំចូលពីប្រទេសភូមា ឡាវ ឥណ្ឌូនេស៊ីនិងប្រទេសចិន ដែលតំរូវឲ្យក្រុមហ៊ុនទាំងនោះប្រមូលយកទៅវិញដើម្បីទប់ស្កាត់គ្រោះថ្នាក់ដែលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាយថាហេតុ។

ក្រោយពីការត្រួតពិនិត្យឃើញថាពុំមានតាំងលក់លើទីផ្សារទេនិងធ្វើការស្រាវជ្រាវបន្តទៀត ។

យើងបានយកគំរូចំនួន ៦៧គំរូ សង្ស័យមានហានិភ័យខ្ពស់ ដូចជា សរសៃមីលឿង ប្រហិតសាច់គោ មឹក បង្គារ ត្រីងៀត ត្រីហើម សាច់ក្រក បាញ់កាញ់ លត គុយទាវសរសៃធំ គុយទាវសរសៃតូច គ្រឿងសមុទ្រ ផ្លែឈើគ្រប់មុខ បន្លែគ្រប់មុខ បញ្ជូនមករថយន្តមន្ទីរពិសោធន៍ចល័តដើម្បីរកសារធាតុគីមីហាមឃាត់ ជាលទ្ធផលបានរកឃើញសំណល់ថ្នាំសំលាប់សត្វល្អិតនៅក្នុងដើមភ្លៅកង្កែប ទំងន់ ២គ.ក. និងត្រូវបានដកហូត ក្រៅពីនោះយើងបានដកហូតទំនិញហួសរយ:ពេលប្រើប្រាស់ចំនួន ៩ មុខរក្សាទុកដើម្បីកំទេចចោលទៅតាមនិតិវីធី ៕

Loading...