ព័ត៌មានជាតិ

សាហាវម៉្លេះ! កាប់ប្លន់យករថយន្តស្រស់ៗ ផ្អើលសមត្ថកច្ច២ខណ្ឌ..

ភ្នំពេញ: បុរសម្នាក់កាប់ប្លន់បុរសម្នាក់បើករថយន្តតាក់ស៊ីបានសម្រេច ហើយព្យាយាមរត់គេចខ្លួនតែដល់ពេលដឹងថារថយន្តមានជីភីអេសហើយមានអ្នកតាមទៀតនោះ ស្រាប់តែយករថយន្តមកប្លុងចោលហើយរត់គេចខ្លួនបាត់ស្រមោលឈឹង។

ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងការពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី ១៧ ខែ កុម្ភ: ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង កែងវផ្លូវរទះភ្លើង សង្កាត់ គីឡូម៉ែត្រលេខ ៦ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ រត់យករថយន្តមកប្លុងចោលនៅផ្លូវលេខ ៦១ សង្កាត់ ផ្សាថ្មី១ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ញ៉ាញ សុខគា អាយុ ២១ឆ្នាំ មុខរបរ អ្នករត់តាក់ស៊ីក្រហម ស្នាក់នៅផ្ទះជួលភូមិ ត្រពាំងថ្លឹង សង្កាត់ ចោមចៅ១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្រុកកំណើតនៅ ខេត្តព្រះសីហនុ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុជនសង្ស័យជាបុរសម្នាក់បានហៅរថយន្តតាក់ស៊ីក្រហមម៉ាកកាមរីបាឡែន ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AF-6237 ហើយជនសង្ស័យជិះខាងក្រោយ ស្រាប់តែឡើងលើរថយន្តមកដល់ត្រង់សង្កាត់ឬស្សីកែវក៏ជនសង្ស័យធ្វើសកម្មភាពឲ្យឈប់នឹងម៉ាភ្លែតរថយន្តក៏ឈប់ហើយជនសង្ស័យយកខ្សែលួសរិតកជនរងគ្រោះហើយគំរាមឲ្យចុះពីលើរថយន្តក៏ដកកាំបិតបុ័ងតោមកកាប់ជនរងគ្រោះជាច្រើនកាំបិតត្រូវចំសៀតផ្កានឹងដៃធ្វើឲ្យជនរងគ្រោះរងរបួសធ្ងន់ឈាមស្រោចខ្លួន ត្រូវមានអ្នកឃើញបានទាក់ទងទៅសមត្ថកិច្ចយករថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះហើយជនសង្ស័យបានបើករថយន្តរត់បានពាក់កណ្តាលផ្លូវក៏លឺអាយកូមរបស់ជនរងគ្រោះដែរនៅក្នុងរថយន្តនោះដឹងថារថយន្តមានជីភីអេសនឹងមានអ្នកតាមជិះយកមកប្លុងចោលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សមត្ថកិច្ចខណ្ឌឬស្សីកែវនឹងខណ្ឌដូនពេញ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចខណ្ឌដូនពេញបានទាក់ទងទៅខណ្ឌឬស្សីកែវឲ្យមកយករថយន្តទៅរក្សាទុកនឹងធ្វើកំណត់ហេតុដាក់ពាក្យបណ្តឹងដើម្បីឲ្យសមត្ថកិច្ចកំណត់មុខសញ្ញាឈានដល់ការចាប់ខ្លួនមកដាក់ទោសទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់