ព័ត៌មានជាតិ

ស្រវឹងសូមកុំបើកបរ! បុរសម្នាក់ផឹកស្រវឹង បើកម៉ូតូកង់បីបុករថយន្តស៊េរីទំនើប រងរបួសធ្ងន់

ភ្នំពេញ: បុរសម្នាក់បើកម៉ូតូកង់បីបញ្រ្ចាសទិសគ្នាជាមួយរថយន្តបានរេចង្កូតទៅបុករថយន្តបណ្តាលឲ្យបុរសម្នាក់ដែរជាអ្នកបើកកង់បីរងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង ១២និង៣០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី ១៨ ខែ កុម្ភ: ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ១០៧ សង្កាត់ អូរឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកម៉ូតូកង់បីសង្ស័យស្រវឹងរេចង្កូតទៅបុកជាមួយរថយន្តណាវ៉ារ៉ាមួយគ្រឿងដែរបើកបញ្រ្ចាសទិសដៅគ្នាបើកបរដោយបុរសម្នាក់បណ្តាលឲ្យម៉ូតូកង់បីបាក់កាំខ្ទេចផ្នែកខាងមុខម៉ូតូរីឯរថយន្តវិញរងការខូចខាតផ្នែកខាងឆ្វេងរថយន្តអ្នកបើកកង់បីរងរបួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញក៏ចុះមកវាស់វែងយករថយន្តនឹងម៉ូតូកង់បីទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌ ៧មករា ដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់