ព័ត៌មានជាតិ

ជនជាតិកូរ៉េ៣នាក់ ស្រវឹងធ្លាក់ភ្នែក បើករថយន្តឆ្លងផ្លូវលឿន ទៅបុកឡិចស៊ីសRX៣០០ បញ្ចប់រឿង៥០០ដុល្លារ!

ភ្នំពេញ: ជនជាតិកូរ៉េ៣នាក់ ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តឆ្លងផ្លូវក្នុងល្បឿនលឿនជ្រុលចង្កូចទៅបុករថយន្តមួយគ្រឿងទៀតចំ ចំហៀងផ្នែកខាងមុខរងការខូចខាតទាំងសងខាង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវលេខ៥៩៦ កែងនិងផ្លូវ៣២៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោគ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេបុរសជនជាតិកូរ៉េ៣នាក់ ស្រវឹងស្រាជោកជាំ បើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីសRX300 ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ2P-0599 ធ្វើដំណើរតាមផ្លូវលេខ៥៩៦ទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងម៉ាកឡិចស៊ីសRX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2Z-1492 បើកបរដោយបុរសម្នាក់តាមផ្លូវលេខ៣២៧ ទិសដៅពីលិចទៅកើត ពេញទំហឹងចំផ្នែកខាងមុខរងការខូចខាតយ៉ាងដំណំចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខដូចគ្នា។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងសងខាងសម្របសម្រួសគ្នាដោយខាងភាគីបង្កចេញសំណងសងទៅភាគីរងគ្រោះចំនួន៥០០ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់