ព័ត៌មានជាតិ

ទើបតែចេញពីពន្ធនាគារមិនបានប៉ុន្មានផង ឥឡូវចូលវិញទៀត!

កំពង់ចាម: យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៨ ជនសង្ស័យម្នាក់ឃាត់ខ្លួនក្នុងករណីហិង្សាដោយចេតនា នៅថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៨ នៅក្រុងកំពង់ចាម ចៅក្រមបានចេញដីកាឃុំ និងបញ្ជូនទៅពន្ធនាគាររួចហើយ។

សូមរំលឹកថា នៅថ្ងៃទី ១៤ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង៨និង៥នាទីយប់ ប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ បានទទួលបណ្ដឹងពីឈ្មោះ ហួត លីហ័រ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ប្ដឹងពីឈ្មោះ ទូ ភេទប្រុស អាយុប្រហែល១៩ឆ្នាំ មានទីលំនៅភូមិរការលើ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដែលបានប្រើហិង្សា គប់ដុះថ្មចំក្បាល កាលពីវេលាម៉ោង ១៩និង២០នាទី នៅចំណុចបណ្ដោយផ្លូវមាត់ទន្លេជិតវត្តដីដុះ ស្ថិតក្នុងភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម។ ខណ:ដែលកំពុងជិះម៉ូតូ មកដល់ចំណុចខាងលើស្រាប់តែឈ្មោះ ទូ ជិះម៉ូតូ១គ្រឿង ធុនហុងដា សេ១២៥ ពណ៌ទឹកមាស ឆ្នាំ២០១៨ បានយកដុំថ្មគប់មកលើខ្លួនចំក្បាលខាងក្រោយផ្នែកខាងស្ដាំ បណ្ដាលឲ្យពកក្បាល ក្រោយធ្វើសកម្មភាពរួចបានជិះម៉ូតូគេចខ្លួនបាត់។

ក្រោយទទួលព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាបានរហូតដល់ម៉ោង១០យប់ថ្ងៃដដែល កម្លាំងប៉ុស្ត៍វាលវង់សហការជាមួយកម្លាំងប៉ុស្តសំបួរមាស ស្រាវជ្រាវ និងឃាត់ខ្លួន មុខសញ្ញាខាងលើ ឈ្មោះទូ ជាមុខសញ្ញាចាស់ចេញពីពន្ធនាគារនៅចំណុចភូមិរការលើ សង្កាត់សំបួសមាស ក្រុងកំពង់ចាម បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងកំពង់ចាមដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕

មតិយោបល់