ព័ត៌មានជាតិ

លិចទូកម៉ាស៊ីន បាត់ខ្លួនមនុស្ស២នាក់ នៅស្រុកឆ្លូង!..

​ក្រចេះ: នៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ ផ្លូវទឹក នៅចំណុចមុខវត្តហាន់ជ័យលើ ក្នុងភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ ដោយទូកម៉ាស៊ីន ប្រវែង ៦,៥០ម៉ែត្រ ដោយជិះគ្នា៨នាក់ មានទិសដៅពីក្បាលកោះតាស៊ុយ ឆ្ពោះមកមុខវត្តហាន់ជ័យលើលុះប្រហែលប្រហែល១០០ម៉ែត្រ ដល់ច្រាំង ទូកក៏លិច បណ្តាលឲ្យបាត់មនុស្ស២នាក់ ទី១ឈ្មោះ រឿន សុធារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ
និងទី២ឈ្មោះ វ៉ាន់ ពុទ្ធនិរន្ទ៍ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្ត ក្រចេះ៕

មតិយោបល់