ព័ត៌មានជាតិ

ផឹកស្រវឹង បើកកង់បីលឿនដល់ផ្លូវកោង ក្រឡាប់ស្លាប់មួយរំពេច!

បាត់ដំបង: នៅថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង១០យប់ នៅចំណុចផ្លូវកោងភ្នំប្រាំពីរ ស្ថិតក្នុងភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ម៉ូតូកង់បីក្រឡាប់ខ្លួនឯង បណ្ដាលឲ្យជនរងគ្រោះម្នាក់ស្លាប់នៅកន្លែងកើតហេតុ ឈ្មោះ អ៊ុក វណ្ណា ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិដំណាក់ក្សាន្ដ ឃុំបួរ ស្រុកភ្នំព្រឹក។
មូលហេតុ ជនរងគ្រោះស្រវឹងស្រា បើកបរម៉ូតូកង់បីលឿន ផ្លូវកោងយកចង្កូតមិនទាន់បណ្តាលឲ្យក្រឡាប់ ស្លាប់ខ្លួនឯងនៅកន្លែងកើតហេតុតែម្តង៕

មតិយោបល់