Post News Media ព័ត៌មានជាតិ បុរសជនជាតិថៃម...

បុរសជនជាតិថៃម្នាក់ គាំងបេះដូងដេកស្លាប់ នៅសណ្ឋាគារ ហាន គង់ ក្រុងសៀមរាប!

​សៀមរាប: មានករណីជនបរទេសជាភ្ញៀវទេសចរណ៍ម្នាក់ដេកស្លាប់ នៅវេលាម៉ោង១១យប់ នៅសណ្ឋាគារ ហាន គង់ ដែលមានទីតាំងផ្លូវជាតិលេខ៦អា ភូមិស្លក្រាម សង្កាត់ ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ជនរងគ្រោះមានឈ្មោះ SONGKARN PUEFPHAN ភេទ ប្រុស កើតឆ្នាំ១៩៦០ ជនជាតិថៃ សញ្ជាតិថៃ កាន់លិខិតឆ្លងដែនលេខAA9953237។
តាមការបំភ្លឺរបស់សាក្សីឈ្មោះ PINYO SAMAIMONGKUL ភេទ ប្រុស ត្រូវជាមិត្តភក្តិរបស់ជនរងគ្រោះ ដេកបន្ទប់រួមគ្នា បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៨ ខ្លួននឹងមិត្តភក្តិបានជិះរថយន្តក្រុងពីខេត្តរ៉ាក់យ៉ង ឆ្លងចូលមកខេត្តសៀមរាប តាមច្រកអន្តរជាតិប៉ោយប៉ែត តាមរយ:ក្រុមហ៊ុនទេសចរណ៍ឈ្មោះ SEASON HOLIDAY TOUR ដោយមានមនុស្សសរុបទាំងអស់២១នាក់(ស្រី១១នាក់) ខ្លួននិងជនរងគ្រោះស្នាក់នៅរួមគ្នាក្នុងបន្ទប់លេខ៣០៥។

ប្រភពដដែលបានបន្តថា ក្រោយពីបានចូលមកដល់សណ្ឋាគារនៅម៉ោងប្រហែល៩យប់ ស្រាប់តែជនរងគ្រោះមានអាការ: មិនស្រួលខ្លួនដោយដកដង្ហើមញាប់ៗ ហើយខ្លួនបានហៅមិត្តភក្តិដទៃទៀតដែលមានបន្ទប់ជាប់គ្នាមកជួយធ្វើចលនាចង្វាក់បេះដូង តែអាការ:កាន់តែធ្ងន់ធ្ងរ រហូតដាច់ខ្យល់ស្លាប់តែម្តង ហើយជនរងគ្រោះមានប្រវត្តិជំងឺរោគបេះដូងជាង១០ឆ្នាំមកហើយ។

តាមការសន្និដ្ឋានរបស់លោកវេជ្ជបណ្ឌិតគ្រូពេទ្យអមអយ្យការសាលាដំបូងខេត្តសៀមរាប បានសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយសារជំងឺគាំង បេះដូង។
បច្ចុប្បន្នសពតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបដើម្បីរង់ចាំការសម្រេចរបស់សាច់ញាតិនិងស្ថានទូត៕

Loading...