ព័ត៌មានជាតិ

ឆាកប្រយុទ្ធរវាងបងថ្លៃនិងប្អូនថ្លៃ ទាញដំបងវាយដេកពេទ្យទាំងសងខាង!..

​ភ្នំពេញ: មនុស្សប្រុសស្រីចំនួន៥នាក់បានបែកក្បាលហូរឈាមជោកក្បាលដោយសារទំនាស់ពាក្យសម្តី ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៨ ទីតាំងស្ថិតនៅក្នុងខាងមុខបន្ទប់ជួល ភូមិព្រៃសាលា សង្កាត់កកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មូលហេតុដែលបង្កឲ្យមានរបួសបែបនេះគឺ បុរសម្នាក់បានខឹងបងប្អូនថ្លៃរបស់គាត់បានពង្រាត់ប្រពន្ធចេញពីខ្លួនក្រោយរៀបការបានគ្នាជាប្តី-ប្រពន្ធរយ:ពេល៨ខែ មកហើយក៏កើតរឿងប្រេះឆាក្នុងគ្រួសារ ទាំងផ្លូវកាយ ទាំងផ្លូវចិត្ត ដោយទ្រាំងមើលនឹងភ្នែកពិបានពេក សាច់ញាតិបងប្អូនខាងស្រី នាំនាងជាប្រពន្ធគេចឲ្យផុតពីមុខមួយរយះ បែរជាប្រទាក់ពាក្យក្លាយជាសង្រ្គាមសម្តី ភាគីខាងប្តីផឹកអស់៣កំប៉ុងកាន់ដំបងទីបប្រហោងមកវាយទៅលើស្ត្រីដែលជាបងថ្លៃរបួសបែកក្បាល ប្អូនប្រុសឃើញដេញវាយវិញរបួសបែកក្បាលទាំង៥នាក់ តែម្តង។

ភាគីទាំង២ខាងលើដោយភាគី ទី១ មានឈ្មោះ ស៊ឹម សឿន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករសំណង់ ។ ជាភាគីបង្កហិង្សាមុនមានតែម្នាក់ឯង ។
ចំណែកភាគីទី២មានគ្នា៤នាក់ក្នុងនោះមានស្រីម្នាក់ ទី១ ឈ្មោះ ជុំ សារ៉ាត់ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរកម្មករសំណង់ ។ ទី២ ឈ្មោះ ស៊ឹម សន ភេទប្រុស អាយុ២៧ឆ្នាំ ។ ទី៣ ឈ្មោះ ស៊ឹម សិន ភេទស្រី អាយុ៣៨ឆ្នាំ ។ ទាំង៤នាក់ស្នាក់នៅបន្ទប់ជួលជាន់ទី៣ កន្លែងកើតហេតុ ។ ទី៤ ឈ្មោះ ជ័យ ចាន់ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅបន្ទប់ជួលជាន់ទី២ ផ្ទះកើតហេតុ ។

តាមប្រភពបានឲ្យដឹងថា ក្រុមអ្នកទាំង៥ សុទ្ធសឹងតែបងប្អូន បងថ្លៃ នឹងគ្នា តែដោយសារមានបញ្ហាក្នុងគ្រួសារ បុរសឈ្មោះជ័យ ចាន់ ដែលសាច់ញាតិចោទថាចេះតែរករឿងប្រពន្ធ ទើបទ្រាំលែងបាន បងប្អូននាំគ្នា យកប្រពន្ធទៅលាក់ទុកនៅកន្លែងផ្សេង ដើម្បីកុំឲ្យ ប្តីចេះតែរករឿងពេក ស្រាប់តែមកដល់យប់ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៨នេះ រឿងរ៉ាវ សម្តីមិនចេះចប់មិនចេះហើយ ទើបឈានដល់ផ្ទុះហឹង្សាដាក់គ្នាវាយទៅមក គ្មានអ្នកចាញ់ ហើយក៏គ្មានអ្នកឈ្នះដែរមានតែអ្នករងរបួសបែកក្បាលទាំង៥នាក់ក្នុងនោះមានស្រីម្នាក់ផងដែរ សុទ្ធសឹងតែប្រលាក់ឈាមជោគក្បាលដូចគ្នា ។

ហេតុការខាងលើ ក្រោយពីលោក ភា ប្រុស នាយប៉ុស្ដិ៍កាកាប២ ហៅមកប៉ុស្ដិ៍ពន្យល់នែនាំភាគីទាំសងខាងព្រមបញ្ចប់រឿងដោយមិនប្ដឹងផ្ដល់គ្នាឡើយ ទើបសមត្ថកិច្ចធ្វើកិច្ចសន្យាបញ្ចប់រឿងត្រឹមស្មើរគ្នាតាមការស្នើរសុំរវាងភាគីទាំងពីរ៕

មតិយោបល់