ព័ត៌មានជាតិ

សូមជួយShare! មានអ្នកបាត់បងប្អូនទេ បុរសម្នាក់ជួបគ្រោះចរាចរណ៍ស្លាប់ សពតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ: ករណីគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំរកានព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង១និង៤៥នាទីយប់ លើផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ ៤១-៤២ ត្រង់ចំណុចភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានរថយន្ត១ គ្រឿង ម៉ាក ហ៊ីយ៉ិនដាយ ពណ៌ស ពាក់ផ្លាកលេខ.ញ.២១៥០.ភព២ អ្នកបើកបរមិនស្គាល់ឈ្មោះ នឹងទីលំនៅ (ចុះរត់គេចខ្លួនបាត់)បើកបរមកពីទិសខាងលិចទៅទិសខាងកើត មកដល់ត្រង់ចំណុចខាងលើបានបុកម៉ូតូ១គ្រឿងម៉ាក ហុងដាសេ១២៥ សេរី២០១៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ ១CO.៨៩៦៥ បើកបរដោយឈ្មោះ ទន់ ណាវិន ភេទប្រុស អាយ៣៤ឆ្នាំ រស់នៅផ្ទះលេខ២៥០ ផ្លូវទឹកថ្លា សង្កាត់ ទឹកថ្លា រាជធានីភ្នំពេញ ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ សពយកទៅតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ រងចាំក្រុមគ្រួសារមកទទួល។
ចំពោះវត្ថុតាងទាំង២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង៕

មតិយោបល់