Post News Media ព័ត៌មានជាតិ ដុតទៀនទុកចោល!...

ដុតទៀនទុកចោល! ម្ចាស់ទៅបុណ្យបញ្ចុះខ័ណ្ឌសីម៉ា មកវិញឆេះផ្ទះខ្ទេច

ឧត្តរមានជ័យ: អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង ដែលមានទំហំ៧គុណ៩ម៉ែត្រ សង់អំពីឈើដំបូលប្រកស័ង្គសី អស់ទាំងស្រុង កាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៨ នៅក្នុងភូមិអូររុំដេង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ម្ចាស់ផ្ទះឈ្មោះ ឈាង ផាច ភេទប្រុស អាយុ៤៨ឆ្នាំ មុខងារ ជាអនុប្រធានភូមិអូររុំដេង មានប្រពន្ធឈ្មោះម៉ប់ ស៊ីណា អាយុ៥១ឆ្នាំ បានឲ្យដឹងថា មុនពេលកើតហេតុ បានរៀបចំកម្មវិធីបុណ្យបញ្ចុះខ័ណ្ឌសីម៉ា នៅវត្តស្រែកណ្តាល ខណ:នោះក្រុមគ្រួសារគាត់បាននាំគ្នាទៅទាំងអស់ដោយដុតភ្លើងទៀនទុកចោល ទំហំនៃការឆេះខូចខាតម៉ូតូចំនួន២គ្រឿង សាឡុង១ឈុតនឹងទ្រ
ព្យសម្បត្តិនៅក្នុងផ្ទះមួយចំនួនធំផ្សេងៗទៀតត្រូវបានឆេះទាំងស្រុង៕

Loading...