ព័ត៌មានជាតិ

ផ្លូវងងឹតបើកលឿន! សាំយ៉ុងបុកម៉ូតូ ស្លាប់បុរសម្នាក់យ៉ាងអាណោចអាធ័ម!

កំពង់ស្ពឺ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើត រវាងរថយន្ដបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ។
កើតហេតុនៅវេលាម៉ោង៧និង៣០នាទីយប់ នៅសៅរ៍ ៣កើត ខែផល្គុន ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៤៤ ស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

រថយន្ដម៉ាក សាំងយ៉ុង ពណ៌លឿង គ្មានផ្លាកលេខ បើកបរដោយឈ្មោះ គុន គន្ធា ភេទប្រុស រស់នៅភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងកើតទៅទិសខាងលិច មកដល់ចំណុចកើតហេតុ បានបុកម៉ូតូ ម៉ាកហុងដា C125 ស៊េរី២០០៩ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ប៉ាង វុធ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរពីទិសខាងលិចទៅទិសខាងកើត បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ។
ចំពោះករណីនេះ សមត្ថកិច្ចនាំយកវត្ថុតាងទាំង២គ្រឿងយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ខេត្ត៕

មតិយោបល់