ព័ត៌មានជាតិ

អុញ! សមត្ថកិច្ច២ខណ្ឌដណ្តើមយកជនសង្ស័យ ផ្អើលពលរដ្ឋ ខណៈចាប់បានបុរសម្នាក់អារ.កសង្សារខ្លួន

ភ្នំពេញ: បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋ រួមទាំងរថយន្តអ្នកធ្វើដំណើរនាំគ្នាដេញតាមបុក បន្ទាប់ពីបុរសរូបនេះបានអារ.កសម្លាប់ស្ត្រីជាសង្សាររបស់ខ្លួន។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៤០នាទីល្ងាច ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០១៨ នៅមុខសណ្ឋាគារបាលី ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

បុរសខាងលើឈ្មោះ ភាព ម៉ក អាយុ២៤ឆ្នាំ មុខរបរជាកម្មករសំណង់ មានទីលំនៅស្ថិតនៅភូមិ-ឃុំកើតហេតុខាងលើ ចំណែកស្ត្រីរងគ្រោះឈ្មោះ ខាត់ សុដា អាយុ២៨ឆ្នាំ មុខរបរជាកម្មករសំណង់តង់ហ្វាន ស្នាក់នៅក្នុងសង្កាត់អូរបែកក្អម ក្បែរកន្លែងកើតហេតុខាងលើ ព្រោះស្ត្រីរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុម: ។

ប្រភពពីកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គឺនារីរងគ្រោះកំពុងផឹកស៊ីច្រៀងជាមួយមិត្តភក្តិនៅកន្លែងកើតហេតុ ស្រាប់តែជនដៃដល់ដែលជាសង្សារស្រឡាញ់គ្នានោះ មកចាប់អារ.កសម្លាប់តែម្តង។

បើតាមប្រភពពីបុរសជនដៃដល់បានប្រាប់សមត្ថកិច្ចឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យរូបគេចាក់សម្លាប់ស្រីស្នេហ៍របស់ខ្លួន គឺមកពីខឹងស្រីស្នេហ៍រូបនោះ ។
បើតាមសម្តីរបស់នារីរងគ្រោះបានឱ្យដឹងថា នាងមិនបានស្រឡាញ់ជនដៃដល់នោះទេ គឺបុរសរូបនេះតាមស្រឡាញ់សុំស្នេហ៍នាង តែនាងមិនព្រម ហើយនៅថ្ងៃកើតហេតុ ខណ:នាងកំពុងផឹកស៊ីជាមួយមាមីងនៅសំយ៉ាបផ្ទះក្រៅផ្ទះ ស្រាប់តែជនដៃដល់យកកាំបិតមកចាប់នាងបោចសក់ រួចអារ.កតែម្តង។
ក្រោយពេលកើតហេតុ កងកម្លាំងសមត្ថកិច្ចខណ្ឌទួលគោក និងខណ្ឌសែនសុខ ទាំង២បានដណ្តើមគ្នាដើម្បីយកជនសង្ស័យ ប៉ុន្តែចុងក្រោយត្រូវកងកម្លាំងរាជអាវុធខណ្ឌសែនសុខ នាំយកជនសង្ស័យទៅបាត់ ហើយប៉ូលិសរួមទាំងកងរាជអាវុធហត្ថនាំគ្នាដណ្តើមយកជនសង្ស័យបង្កមានការភ្ញាក់ផ្អើលពេញផ្លូវសាធារណ:មុខសណ្ឋាគារបាលី៕

មតិយោបល់