ព័ត៌មានជាតិ

កាមរីបាឡែនពន្លះម៉ូតូដាច់២កំណាត់ ស្រ្តី២នាក់ស្លាប់និងរបួស

កំពង់ឆ្នាំង: ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង១និង៤៥នាទី នៅចំណុចមុខការ៉ាសហ្គាស់ ឈ្មោះ ជា សុផេង ភេទប្រុស លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ៨៥-៨៦ ស្ថិតក្នុងភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ មានរថយន្តមួយគ្រឿងម៉ាក CAMARY បាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2B-9414 ពីបើកបរទិសខាងជើងទៅត្បូង លុះមកដល់ចំណុចខាងលើស្រាប់តែបុកម៉ូតូ១គ្រឿង ម៉ាក វេវអាលហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង1G-3175 បើកបរពីជើងទៅត្បូង ពេលមកដល់ចំណុចខាងលើ ម៉ូតូបានបត់ឆ្លងកាត់ផ្លូវជាតិ ពីលិចទៅកើត បណ្តាលឲ្យរបួសមនុស្ស២នាក់ស្រី ធ្ងន់ ពេលបញ្ជូនដល់ពេទ្យស្លាប់ម្នាក់៕

មតិយោបល់