ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាក បុកម៉ូតូMSX របួសធ្ងន់២នាក់!

ពោធិ៍សាត់: លោកអធិការស្រុកក្រគរ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តបុកម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់មនុស្ស២នាក់ បញ្ជូនទៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។

កើតហេតុនៅថ្ងៃទី ១៨ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង៩និង៣០នាទីព្រឹក លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៦៣-១៦៤ ស្ថិតនៅភូមិក្រាំងធំ ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ម៉ូតូម៉ាក HONDA M.S.X ពាក់ស្លាកលេខ ភ្នំពេញ1GA-3155 ពណ៌ខ្មៅ ធ្វើចរាចរណ៍ពីលិចទៅកើត បញ្ច្រាសទិសគ្នា ជិះដោយឈ្មោះ មិត្ត អាយុ ២១ឆ្នាំ ភេទប្រុស មានទីលំនៅភូមិឃុំរំលិច ស្រុកបាកាន ខេត្តពោធិ៍សាត់
(អ្នកបើកបរម៉ូតូ) និងឈ្មោះ ដា ឡែន អាយុ១៨ឆ្នាំ ភេទស្រី ទីលំនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់(រួមដំណើរ) ចំណែករថយន្តមិនស្គាល់ម៉ាក និងស្លាកលេខ ប្រភេទរថយន្តធុនធំទ្រុង ពណ៌ខៀវ បើករត់គេចទៅទិសខាងលិចបាត់
ក្រោយពេលកើតហេតុ សមត្ថកិច្ចយកម៉ូតូមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសណ្តាន់៕

មតិយោបល់