ព័ត៌មានជាតិ

បុគ្គលិកកាស៊ីណូតោ២ ស៊ីដាច់ម៉ូតូមិត្តភក្តិបាន១ថ្ងៃ ចុងក្រោយខ្នោះ!

ភ្នំពេញ: យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៧ វេលាម៉ោង១០និង៥០នាទី មានករណីរំលោភលើទំនុកចិត្ត(ឆបោកម៉ូតូ)ត្រង់ចំណុច មុខហាងធីបស៊ីកោះពេជ្រ ផ្លូវ បេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន ជនរងគ្រោះឈ្មោះ ណូ ហ្វាន់ទី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ ស្ថាបត្យករ ស្នាក់នៅផ្ទះលេខ ៤៨៨ ផ្លូវ ៣៦៩ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

ជនសង្ស័យឃាត់ខ្លួនឈ្មោះ ស៊ឹម សារីន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូតោពីរ ស្នាក់នៅក្នុងកាស៊ីណូតោរពី ខេត្តព្រះសីហនុ។
សម្ភារបាត់បង់ ម៉ូតូ១គ្រឿង ម៉ាក ហុងដា ZOOMER X 110cc ពណ៌ ស ស៊េរី២០១៦ ស្លាកលេខ ភ្នំពេញ1FY-4452(របស់ជនរងគ្រោះ)។

មុនពេលកើតហេតុ ជនរងគ្រោះបានចេញពីផ្ទះមកធ្វើការនៅភោជនីយដ្ឋាន ធីបស៊ី កោះពេជ្រ ផ្លូវ បេតុង ក្រុម ៧៥ ភូមិ ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន ដូចធម្មតា គ្រានោះជនសង្ស័យខាងលើ បានមកខ្ចីម៉ូតូម៉ាកខាងលើ របស់ជនរងគ្រោះថាទៅទិញបាយហូបមួយភ្លែត ពេលនោះជនរងគ្រោះក៏បានឲ្យខ្ចីម៉ូតូរបស់ខ្លួន បន្ទាប់មកជនសង្ស័យក៏បានជិះម៉ូតូរបស់ជនរងគ្រោះ ទៅបាត់រហូតមិនឃើញត្រឡប់មកវិញ ។
លុះនៅថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៨ ម៉ោង១និង៣០នាទី រំលងអធ្រាត្រ ជនរងគ្រោះ បានប្រទះឃើញជនសង្ស័យកំពុងទិញបារីនៅ មុខក្លឹប ប្លូឡាញ ម្តុំសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ក៏ឃាត់ខ្លួនបញ្ជូនមកប៉ុស្តិ៍ទន្លបាសាក់ ដើម្បីចាត់ការតាមច្បាប់ ។

បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង៕

មតិយោបល់