ព័ត៌មានជាតិ

មិនគួរសោះ! សង្សារក្បត់ចិត្ត សុំលុយ១០ម៉ឺនយកកូនចេញ សង្សារមិនឲ្យ ចងកផ្តាច់ជីវិត..

កំពង់ស្ពឺ: ថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៨ មានករណីស្រ្តីម្នាក់ធ្វើអត្តឃាតចងក សម្លាប់ខ្លួន នៅខាងក្រោយផ្ទះដីចម្ងាយប្រមាណ៣០ម៉ែត្រ នៅនឹងដើមកំប៉េះ ចងដោយក្រមា ពណ៌ក្រហម មានកម្ពស់៣ម៉ែត្រពីដី ស្ថិតនៅក្នុងភូមិ ថ្មី ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះមានឈ្មោះ ឡេង ឈន ភេទស្រី អាយុ១៧ឆ្នាំ។ មូលហេតុ បណ្តាលមកពីសង្សារក្បត់ចិត្ត សុំលុយ១០ម៉ឺនយកកូនចេញសង្សារមិនឲ្យ។
ក្រោយពីទទួលព័ត៌មាន សមត្ថកិច្ចបានចុះទៅត្រួតពិនិត្យ សាកសពនៅកន្លែងកើតហេតុ កម្លាំងជំនាញនគរបាលស្រុកនិងប៉ុស្តិ៍នគរបាលរដ្ឋបាល បានប្រគល់សពទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់