Post News Media ព័ត៌មានជាតិ ឃាត់ខ្លួនជនសង...

ឃាត់ខ្លួនជនសង្ស័យ៣នាក់ មុខសញ្ញាប្រើប្រាស់គ្រឿងញៀន នៅសណ្ឋាគារ ជ័យសម្បត្តិ

ក្រចេះ: គណ:បញ្ជាការឯកភាពក្រុងក្រចេះ ចុះបង្រ្កាបមុខសញ្ញាគ្រឿងញៀន៣នាក់ ដឹកនាំដោយលោកអភិបាលរងក្រុង ចុះធ្វើការស្រាវជ្រាវនិងចាប់ខ្លួនបានជាបន្តបន្ទាប់កាលពីយប់ថ្ងៃទី១៧ ខែកុម្ភ: នៅកន្លែងផ្សេងគ្នាក្នុងសង្កាត់អូរឬស្សី ក្រុងក្រចេះ។
លោកវរសេនីយ៍ឯក នេត លីន អធិការនគរបាលក្រុងក្រចេះ បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីនគរបាលបានចាប់ខ្លួនជនជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនបានម្នាក់ នៅក្នុងបន្ទប់សណ្ឋាគារមួយយីហោ ជ័យសម្បត្តិ មានទីតាំងនៅសង្កាត់អូរឬស្សី ក្រុងក្រចេះ។

នគរបាលបានបន្តស្រាវជ្រាវនិងចាប់ខ្លួនបានជនសង្ស័យ២នាក់ផ្សេងទៀត នៅយប់ថ្ងៃដដែល និងក៏បានដកហូតបានគ្រឿងញៀន ចំនួន២កញ្ចប់ ក្នុងនោះមាន១កញ្ចប់ធំ និង១កញ្ចប់តូច។
ជនសង្ស័យមានឈ្មោះ ប៊ុន ណាវីន ហៅខេវិន ភេទ ប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិអូរឫស្សី២ សង្កាត់អូរឫស្សី ក្រុងក្រចេះ។ ឈ្មោះ ចន ចិត្រា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅ ភូមិស្រែស្តៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ និងឈ្មោះ ហ៊ុន ចិន្តា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅ ភូមិស្រែស្តៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ និងវត្ថុតាង ត្រូវបានឃាត់ និង រក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរ បាលក្រុងក្រចេះ ដើម្បីកសាងសំណុំ រឿងតាមនិតិវិធី៕

Loading...