ព័ត៌មានជាតិ

ហាយឡែនឌ័រ ពន្លះរថយន្តដឹកអេស្កាវ៉ាទ័រកំពុងឈប់ស្តុប ចំពីក្រោយខ្ទេច!

ភ្នំពេញ: បុរសម្នាក់បានរងបួសធ្ងន់បន្ទាប់ពីបានបើករថយន្តក្នុងល្បឿនលឿនជ្រុលចង្កូតទៅបុករថយន្តធុនធំដឹកអេស្កាវ៉ាទ័រ ឈប់នៅនឹងស្តុបចំពីក្រោយពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១៨ ខែកុម្ភ​: ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ២៨៩ ស្តុបសាលាបឋមសិក្សាទួលគោក ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងមិត្តភក្តិម្នាក់ទៀត បើករថយន្តហុីយ៉ាដាយធុនធំដឹកអេស្កាវ៉ាទ័រ មួយគ្រឿង ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-1769 បើកបរទិសដៅពីជើងទៅត្បូង លុះមកដលស្តុបចំណុចកើតហេតុខាងលើបានឈប់រង់ចាំភ្លើងសញ្ញា ពណ៌ខៀវ ដើម្បីបន្តដំណើរទៅមុខទៀត ខណ:ពេលនោះមានរថយន្តមួយគ្រឿងម៉ាកហាយលេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AP-5973 បើកបរដោយបុរសម្នាក់ស្របទិសដៅគ្នាមកពីក្រោយបុកពេញទំហឹង បណ្តាលឲ្យរថយន្តផ្ទប់ជាប់ខាងក្រោយរថយន្តនិងខ្ទេចមួយកំណាត់មុខនិងផ្ទុះពោងបណ្តាលឲ្យម្ចាស់រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចចុះមកវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់