ព័ត៌មានជាតិ

សម្ងំជក់ថ្នាំនៅប្លុកតាន់ប៉ា ត្រូវប៉ូលិសចូលបង្ក្រាប!

ភ្នំពេញ: ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ នៅវេលាម៉ោង៨យប់ ថ្ងៃទី១៨ ខែកុម្ភ:​ ឆ្នាំ២០១៨ គណ:បញ្ជាការឯកភាពដូនពេញ ទទួលបានបទបញ្ជា ពីលោក សុខ ពេញវុធ​ អភិបាល នៃគណ:អភិបាលខណ្ឌដូនពេញ នោះ លោក ឈឹម វ៉ាន់នី អភិបាលរង និងលោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ និងមានការចូលរួមជាមួយលោក​ ហ៊ុល ឆុល មេបញ្ជការរង​អាវុធហត្ថខណ្ឌដូនពេញ ​បានដឹកនាំកម្លាំងចម្រុះគណ:បញ្ជាការឯកភាពខណ្ឌដូនពេញ ចុះធ្វើរដ្ឋបាល នៅចំណុចប្លុកតាន់ប៉ា ដែលស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ​ ដែលជនអានាថានាំពពាក់ពពូនគ្នាប្រើប្រាស់គ្រឿងញៀន ។

ជាក់ស្ដែង​កម្លាំងបានចុះធ្វើរដ្ឋបាលនៅទីតាំងខាងលើបានឃាត់ខ្លួនជនសង្ស័យ៥នាក់ និងរកឃើញដាវសាម៉ូរ៉ៃ៣ដើម និងឆែកឃើញក្រាមសថ្លាចំនួន ១៤កញ្ចប់ថង់តូច​ (សង្ស័យជាគ្រឿងញៀន ម៉ាទឹកកក) ជារបស់ឈ្មោះ ចាន់ រ៉ា អាយុ២៥ឆ្នាំ មុខរបរ​មិនពិតប្រាកដ ត្រូវឃាត់ខ្លួនឲ្យសមត្ថកិច្ចខណ្ឌដូនពេញ ធ្វើកំណត់ហេតុពីបទជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ ដើម្បីបញ្ជូនកសាងសំណុំរឿង ចាត់ការ​តាមច្បាប់។

មតិយោបល់