ព័ត៌មានជាតិ

ទៅឆក់ត្រី៣នាក់ឪពុក និងឪពុកមារ មកវិញឆក់ស្លាប់ម្នាក់!

កណ្តាល: បុរសម្នាក់បានស្លាប់ដោយសារដងឆក់ត្រីឆក់ខ្លួនឯង ខណ:៣នាក់ឪពុក និងឪពុកមារ បបួលគ្នាទៅឆក់ត្រី នៅទីតាំងផ្សេងៗគ្នា។

ហេតុការណ៍នេះបានកើតឡើង ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង៣រសៀល នៅចំណុចបឹងចាក់ក្អែក ភូមិព្រែកជ្រៃ ឃុំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្តាល។

នគរបាលស្រុកល្វាឯម បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចេង សុភ័ណ្ឌ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិព្រែកប្រា ឃុំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្តាល ។ វត្ថុតាងចាប់យក អាគុយ ៤០ អំពែ ០១គ្រឿង ដុំ អាំង វ៉ុលទ័រ០១ ដងឬស្សីសម្រាប់ឆក់មួយគូ។

សាក្សីបានប្រាប់ឲ្យដឹងថា នៅថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង២និង៣០នាទី ជនរងគ្រោះបានចេញពីផ្ទះ ទៅឆក់ត្រី នៅចំណុចបឹងដែលមានចម្ងាយប្រមាណ១គីឡូម៉ែត្រ ពីភូមិដែលនាំ គ្នាចំនួន៣នាក់ មានឈ្មោះផេង ចេងត្រូវជាឪពុក ឈ្មោះ
ហេង សេង ឪពុកមាជនរងគ្រោះនិង ចេង សុភ័ណ្ឌជាជនរងគ្រោះពេលទៅដល់ជនរងគ្រោះបានដេីរឆក់តែឯង។ ឯឪពុក និងឪពុកមា ទៅរកផ្សេងគ្នា តែក្នុងបឹងតែមួយ។ រកបានមួយស្របក់បានបាត់ជនរងគ្រោះឪពុក និង ឪពុកមាបានដេីរ រកជនរងគ្រោះ ហេីយបានប្រទះឃេីញដងឆក់អណ្តែតលេីទឹកក៏ចាប់ទាញយកទេីប បានរកឃេីញឈ្មោះចេង សុភ័ណ្ឌដួលស្លាប់ ក្នុងទឹកដោយស្ពាយអាគុយនៅជាប់និងខ្នង។

ឪពុកនិងឪពុកមា នាំគ្នាសែងយកសាកសពមកផ្ទះវិញ។ បន្ទាប់មកលោកមេភូមិបានរាយការណ៍ទៅនគរបាលប៉ុស្តិ៍​។ កម្លាំងជំនាញ កម្លាំងប៉ុស្តិ៍ លោកមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ ពេទ្យឃុំ បានធ្វេីការពិនិត្យសាកសព ការពិនិត្យ សាកសពមានឈាមហូរតាមច្រមុះ
ពោះមានទឹក។

ការសន្និដ្ឋាន៖យោងតាមចម្លេីយសាក្សីត្រូវជាឪពុកបង្កេីត និង ឪពុកមា អះអាងថាជនរងគ្រោះពិតជាស្លាប់ដោយសារ (ឆក់ត្រី) ប្រាកដមែន។ សាកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារ ដេីម្បីធ្វេីបុណ្យតាមប្រពៃណី៕

មតិយោបល់